ព័ត៌មានសម្រាប់ឪពុកម្តាយនិងគ្រូអំពីការលំប | learningsupportasia
top of page

តើអ្វីទៅជាវិបត្តិមិនអាចផ្តោតអារម្មណ៍ និងរពឹសហួសហេតុ (ADHD, AD ឬ HD)?

 

តើវាធ្វើឲ្យលោកអ្នកច្រឡំមែនទេ? កុំបារម្ភអី ​មិនមែនមានតែលោកអ្នកតែម្នាក់ទេ ដែលច្រឡំនោះ។ វិបត្តិមិនអាចផ្តោត​អារម្មណ៍ និងរពឹសហួសហេតុ (Attention Deficit Hyperactivity Disorder ឬហៅកាត់ថា ADHD) គឺជាវាក្យសព្ទមួយ ដែលលោកអ្នកឧស្សាហ៍ឮក្នុងការពិភាក្សាអំពីសាលារៀន អាកប្បកិរិយា អបរិយាប័ន្ន ឬ អារម្មណ៍មិនទទួលបានការយកចិត្តទុកដាក់ហើយនៅក្នុងអតីតកាល វាក៏មានវិសាលភាពគ្របដណ្តប់លើប្រភេទអាកប្បកិរិយាផ្សេងៗផងដែរ។

 

ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំក៏មិនដឹងច្បាស់អំពីរបៀបបែងចែក មនុស្ស​​ដែលជ្រើសរើសបង្ហាញអាកប្បកិរិយាមិនល្អ និងមនុស្សដែលបង្ហាញអាកប្បកិរិយាទាំងនេះ តែពួកគេមិនអាចគ្រប់គ្រងពាក្យសម្តី និងសកម្មភាពរបស់ខ្លួនបានឡើយ។

 

បើគិតតាមតាមសភាវគតិ ខ្ញុំយល់ថា វាប្រៀបដូចជាករណី​រវាងដុងពីកំណើត និងទេពកោសល្យអញ្ចឹង ដែលការពិតគឺស្ថិតនៅចន្លោះធាតុទាំងពីរនេះ។

 

ហើយដូចគ្នាទៅនឹងជំងឺអូទីសឹមដែរ នៅក្នុងបណ្តាប្រទេសអ្នកមានជាច្រើននៅលើពិភពលោក ការធ្វើរោគវិនិច្ឆ័យលើវិបត្តិមិនអាចផ្តោត​អារម្មណ៍ និងរពឹសហួសហេតុ អាចនាំឲ្យទទួលបានសេវាកម្ម និងការគាំទ្រនានា។ នៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសកម្ពុជា ប្រហែលជាមិនមានសេវាកម្មបែបនេះសម្រាប់គ្រួសារទាំងអស់នោះទេ។ ប៉ុន្តែ ជាថ្មីម្តងទៀត នៅពេលគិត​អំពីអាកប្បកិរិយារំខានតាមរយៈទស្សនៈទាននៃវិបត្តិមិនអាចផ្តោត​អារម្មណ៍ និងរពឹសហួសហេតុ ពួកគេអាចយល់អំពីបរិបទ និងទទួលបានការគាំទ្រតាមអនឡាញ និងក្នុងសហគមន៍ជាទូទៅ។​ ព័ត៌មានគឺជាអំណាច។

 

ប្រសិនបើលោកអ្នកបារម្ភថា ខ្លួនអ្នក ឬមនុស្សដែលលោកអ្នកស្គាល់អាចមានវិបត្តិមិនអាចផ្តោត​អារម្មណ៍ និងរពឹសហួសហេតុ នោះលោកអ្នកអាចទៅពិគ្រោះជាមួយគ្រូពេទ្យចិត្តសាស្រ្ត ឬអ្នកជំនាញផ្សេងទៀត ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីធ្វើការវាយតម្លៃ។

 

ប៉ុន្តែ ប្រសិនបើលោកអ្នកគ្រាន់តែឆ្ងល់ ហើយគ្មាននរណាម្នាក់អាចពិគ្រោះជាមួយ ខ្ញុំសូមណែនាំឲ្យលោកអ្នកក្រឡេកមើលកម្រងសំណួរខ្លីៗទាំងនេះ ដែលជាចំណុចចាប់ផ្តើម។

តើអ្វីទៅជាជំងឺអូទីសឹម?

 

ប្រសិនបើលោកអ្នកបារម្ភថា ខ្លួនអ្នក ឬមនុស្សដែលលោកអ្នកស្គាល់​​អាចមានជំងឺអូទីសឹម នោះអ្វីដែលចាំបាច់ត្រូវធ្វើគឺការវាយតម្លៃឯករាជ្យដោយអ្នកទទួលបានការបណ្តុះបណ្តាល ដូចជាគ្រូពេទ្យចិត្តសាស្រ្ត​ជាដើម ។

 

នៅបណ្តាប្រទេសលោកខាងលិច ដោយសារហេតុផលមួយចំនួន គេយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើរោគវិនិច្ឆ័យជាផ្លូវការ ហើយ​មូលហេតុចម្បងមួយគឺ វាជួយឲ្យអ្នកធ្វើរោគវិនិច្ឆ័យអាចទទួលបាន​សេវាកម្ម និងការព្យាបាល ដែលរដ្ឋជាអ្នករ៉ាប់រងការចំណាយ។

 

 

នៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសកម្ពុជា សេវាកម្មបែបនេះមិនប្រាដកថាមានឡើយ ហើយបើទោះបីជាមាន ក៏វាអាចមានកម្រៃថ្លៃពេកសម្រាប់ប្រជាជនក្នុងស្រុក ។

 

ទោះបីជាយ៉ាងណាក៏ដោយ ការយល់ដឹង និងការស្គាល់អំពីលក្ខណៈ​​នៃជំងឺអូទីសឹមរបស់ខ្លួនយើង និងអ្នកដទៃ ជាពិសេសគឺកូនៗរបស់យើង អាចធ្វើឲ្យយើងកាន់តែងាយយល់ពីបរិបទនៃអាកប្ប​កិរិយាប្រឈ្លោះ ឬការចង់ដឹងចង់ឮ ។

 

អ្នកក៏អាចទទួលបានព័ត៌មាននានាតាមអ៊ីនធើណេត ចូលរួមជាមួយ​​សហគមន៍គាំទ្រតាមអនឡាញ និងអប់រំខ្លួនអ្នកនិងអ្នកដទៃ (ឧទា​ហរណ៍៖ គ្រូបង្រៀន) ឲ្យយល់ពីតម្រូវការផ្ទាល់ខ្លួនរបស់កូនអ្នក។

 

ការធ្វើតេស្តអនឡាញខាងក្រោមជាចំណុចចាប់ផ្តើមដ៏ល្អមួយ។ ប្រសិនបើលោកអ្នកយល់ថា ខ្លួនអ្នកមានលក្ខណៈខ្លះនៃជំងឺអូទីសឹម នោះលោកអ្នកក៏អាចទៅធ្វើតេស្ត ដែលមានផងដែរសម្រាប់មនុស្សពេញវ័យ ដើម្បីវាយតម្លៃខ្លួនអ្នក និងកុមារ។

 

តាមពិតទៅ មនុស្សគ្រប់រូបអាចធ្វើវាក្នុងកម្រិតណាមួយ ដូច្នេះ លោកអ្នកប្រហែលជាចង់ធ្វើតេស្តនេះ ដើម្បីពង្រីកការយល់ដឹងអំពីជំងឺអូទីសឹម។

 

សូមចុចតំណនេះដើម្បីចូលទៅធ្វើតេស្ត៖

តើអ្វីទៅជា ជំងឺវិកលទស្សន៍ (dyslexia)?

 

“យុគសម័យនៃការបិទស្លាកសម្គាល់ “ជំងឺវិកលទស្សន៍” ជិតឈានដល់ទីបញ្ចប់ហើយ។ ស្លាកសម្គាល់នេះបានដើរតួនាទីទាក់ទាញការយកចិត្តទុកដាក់លើកុមារ ដែលមានការលំបាកខ្លាំងក្នុងចាប់យកជំនាញសិល្បៈនៃការអាន ការសរសេរ និងអក្ខរាវិរុទ្ធ ប៉ុន្តែ ការបន្តប្រើប្រាស់ស្លាកសម្គាល់នេះក៏ទាក់ទាញអារម្មណ៍របស់មនុស្ស ហើយអារម្មណ៍នេះច្រើនតែនាំឲ្យមានការពិភាក្សាប្រកបដោយ​​សនិទានភាព និងការចោទសួរបែបវិទ្យាសាស្រ្ត។”

 

ប្រភព៖ Yule, 1976 in Elliot, J.G. and Grigorenko, E.L. (2014) The Dyslexia Debate. New York: Cambridge University Press.

 

រយៈពេល ៤៥ ឆ្នាំកន្លងផុតទៅ ជំងឺវិកលទស្សន៍នៅតែជាចំណុចសំខាន់នៃការជជែកវែកញែក និងពិភាក្សាគ្នា អំពីមូលហេតុ​​ដែលកុមារខ្លះមានការលំបាកក្នុងការអាន និងសរសេរ។

 

លោក គីលប៉ាទ្រីក (Kilpatrick) (២០១៥) បង្ហាញដូចខាងក្រោម នូវតារាង ដែលជាវិធីសាស្ត្រចាត់ថ្នាក់ការលំបាកផ្នែកអក្ខរកម្ម។ គាត់បានពិពណ៌នាជំងឺវិកលទស្សន៍ដូចរបៀបនេះ៖

 

“និយាយឲ្យចំទៅ ជំងឺវិកលទស្សន៍សំដៅទៅលើការលំបាកក្នុងការអភិវឌ្ឍជំនាញអានពាក្យ បើទោះបីមានការបង្រៀនគ្រប់គ្រាន់ក៏ដោយ .... តែវាមិនសូវមានការពេញនិយមដូចការពិភាក្សាអំពីជំងឺវិកល​ទស្សន៍ ដែលភាគច្រើនផ្តោតទៅលើការដាក់បញ្ច្រាស និងការផ្លាស់ប្តូរទីតាំងអក្សរ ... អ្នកជំងឺវិកលទស្សន៍មានសមត្ថភាពយល់ដឹងអំពីភាសាគ្រប់គ្រាន់ ប៉ុន្តែពួកគេខ្សោយជំនាញអានពាក្យ។”

ទាំងអស់នេះបង្ហាញថា ជាជាងសង្កត់ធ្ងន់លើបញ្ហានរណាម្នាក់ជា "អ្នកជំងឺវិកលទស្សន៍" ឬអត់ យើងគួរចំណាយពេលខ្លះ ដើម្បីឲ្យពួកគេអនុវត្តការអានអត្ថបទនៅកម្រិតមួយ ដែលសមនឹងកម្រិតនៃការយល់ដឹងរបស់ពួកគេ ហើយបន្តការអាននេះ និងដំឡើងកម្រិតការអានបន្តិចម្តងៗ នៅពេលពួកគេស្ទាត់ជំនាញក្នុងកម្រិតមួយនោះ។

 

Kilpatrick reading organisation quadrant
bottom of page